ឱកាសជាយុវជនស្ម័គ្រចិត្តជាមួយ មហោស្រពភាពយន្តខ្លី "ទម្លុះ"
- Break Through
- Aug 29, 2023
- 2 min read
Updated: May 23
ឱកាសជាយុវជនស្ម័គ្រចិត្តជាមួយ មហោស្រពភាពយន្តខ្លី "ទម្លុះ"
ចលនាទម្លុះ សហការជាមួយ RULErs កំពុងធ្វើការជ្រើសរើសយុវជនស្ម័គ្រចិត្ត ដើម្បីធ្វើគម្រោង មហោស្រពភាពយន្តខ្លី ដែលជាវេទិកាមួយ ដែលផ្តល់ឱកាសឱ្យយុវជនកម្ពុជាអាចចែករំលែករឿងរ៉ាវ និងជម្រុញឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមាន សម្រាប់សហគមន៍របស់ពួកគេ។
លក្ខណសម្បត្តិ និងតម្រូវការពីយុវជនស្ម័គ្រចិត្ត៖
- យុវជនត្រូវតែមានអាយុយ៉ាងតិច18 ឬជានិស្សិតឆ្នាំទី1 ឡើងទៅ 
- មានបទពិសោធន៍ ឬជំនាញទាក់ទងទៅនឹងតួនាទីដែលអ្នកជ្រើសរើស 
- មានការតាំងចិត្តក្នុងការបំពេញតួនាទី ឬកិច្ចការអោយទាន់ពេលវេលាដែលបានកំណត់ 
- អាចចូលរួមការប្រជុំសំខាន់ៗ និងវគ្គបណ្ដុះបណ្ដាលដែលក្រុមការងារបានផ្ដល់អោយ 
- មានការគិតវិជ្ជមាន ពេញចិត្តនឹងការរៀនសូត្របន្ថែម មានការតាំងចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ "ទម្លុះ" 
- មានការយោគយល់អធ្យាស្រ័យ និងអាចធ្វើការជាក្រុមដោយរលូន 
អត្ថប្រយោជន៍ដែលអ្នកទទួលបាន៖
- ទទួលបានវិញ្ញាបនបត្រ ក្រោយបញ្ចប់វគ្គស័្មគ្រចិត្ត 
- មានឱកាសអភិវឌ្ឍន៍ខ្លួនឯង និងបានជួយដល់សង្គម 
- ឱកាសទទួលបានការបណ្ដុះបណ្ដាលជំនាញក្នុងការប្រើប្រាស់បណ្ដាញសង្គម ឬកម្មវិធីផ្សេងៗ 
- បង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗដែលមានការគិតគោលបំណងដូចគ្នា និងអាចផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមកដើម្បីទទួលបាននូវអ្វីថ្មីៗ 
- មានឱកាសរៀនសូត្របន្ថែមពីសមាជិកក្រុមការងារស្នូល 
កាលបរិច្ឆេទសំខាន់ៗ៖
- បើកទទួលពាក្យ៖ ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ 
- ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ 
- ប្រកាសលទ្ធផល Shortlist៖ ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ 
- វគ្គសម្ភាសន៍៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ 
- ប្រកាសលទ្ធផលជាស្ថាពរ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ 
- ការណែនាំ និងជួបគ្នាដំបូងជាមួយនិងបេក្ខជនជាប់ជាស្ថាពរ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ 
ព័ត៌មានលម្អិតពីតួនាទីនីមួយៗ៖
1. ផ្នែកប្រព័ន្ធផ្សព្វផ្សាយ (Social Media Team)៖
- អ្នកសរសេរមាតិកា / Content Creator 
- ក្រុមទីផ្សារ / Marketing Team 
- អ្នកលេងតិកតុក / Tik Tok Management Team 
- ជំនួយការផ្នែកប្រព័ន្ធផ្សព្វផ្សាយ / Assistant to Social media lead 
ទំនួលខុសត្រូវ៖
- បង្កើត Posters និងកាត់តវីដេអូ 
- សរសេរចំណងជើង បង្ហោះ និងកំណត់ពេលវេលាផុសចូលបណ្ដាញសង្គម 
- បង្កើតនិងរក្សាទំនាក់ទំនងជាមួយអង្គភាពផ្សេងៗ, influencers, KOLs និងដៃគូសហការប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ 
- បង្កើតគំនិតសម្រាប់ Tiktok (Create Tik Tok content) 
- ជួយជ្រុមជ្រែងក្នុងការបង្កើតផែនការ និងដំណើរការរបស់កម្មវិធីទាំងមូល 
- តាមដានអំពីដំណើរការ ឬកិច្ចការរបស់ក្រុមនីមួយៗ នឹងបង្កើតការប្រជុំក្នុងក្រុម 
- មានភាពសកម្ម សុជីវធម៌ រួសរាយ អាចបត់បែនបាន និងមានការតាំងចិត្តខ្ពស់ 
- ចេះប្រើ Zoom Meeting / Google meet or កម្មវិធីផ្សេងៗ 
តម្រូវការពីបេក្ខជន៖
- ចេះប្រើប្រាស់ Canvas, Capcut or other tools 
- មានភាពសកម្ម សុជីវធម៌ រួសរាយ អាចបត់បែនបាន និងមានការតាំងចិត្តខ្ពស់ 
- មានភាពសកម្មនៅលើបណ្ដាញសង្គម 
- ចេះថតវីដេអូ និងកាត់តវីដេអូ 
- ចេះងបង្កើតទំនាក់ទំនង និងរក្សាទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានល្អ 
2. ផ្នែករៀបចំកម្មវិធី (Event Management Team)
- ការរៀបចំភស្តុភារ / Logistics arrangement 
- ក្រុមប្រតិបត្តការ / Procurement team 
- ផ្នែកទំនាក់ទំនង / Communication Team 
-  ផ្នែករៀបចំកម្មវិធី / Event organizers 
ទំនួលខុសត្រូវ៖
- រៀបចំផែនការ Logistics សម្រាប់ មហោស្រពភាពយន្តខ្លី "ទម្លុះ" 
- រៀបចំនិងស្វែងរកទីកន្លែង និងអាហារសម្រន់សម្រាប់ សម្រាប់មហោស្រពភាពយន្តខ្លី "ទម្លុះ" 
- ជួយរៀបចំអញ្ជើញក្រុមការងារ បេក្ខជន និងភ្ញៀវកត្តិយសសម្រាប់ មហោស្រពភាពយន្តខ្លី "ទម្លុះ" 
- ស្វែងរកដែគូសហការសម្រាប់ជួយរៀបចំកម្មវិធី 
- ជួយគាំទ្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទីផ្សារ 
- រៀបចំការចុះឈ្មោះ 
- ស្វែងរកពិធីករ និងពិធីការនី 
តម្រូវការពីបេក្ខជន៖
- មានសមត្ថភាពក្នុងការរៀបចំផែនការនិងធ្វើរបាយការណ៍ថ្លៃចំណាយ 
- មានគំនិតច្នៃប្រឌិត សុជីវធម៌ រួសរាយ អាចបត់បែនបាន និងមានការតាំងចិត្តខ្ពស់ 
- អាចរកទីតាំងល្អ អាហារសម្រន់ក្នុងតម្លៃសមរម្យ 
- មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន 
- មានទំនុកចិត្តលើការងាររបស់ខ្លួន 
3. ផ្នែកភាពយន្តឯកសារ (Documentary Team)
- អ្នកថតរូប / Camera person 
ទំនួលខុសត្រូវ៖
- ថតរូប និងវីដេអូនៅថ្ងៃកម្មវិធី 
- ជ្រើសសរើសរូបថតបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយហ្វេកបុក (Facebook) 
- បង្ហោះរូបថតចូលក្នុង Google Drive 
តម្រូវការពីបេក្ខជន៖
- មានចំណេះដឹងមូលដ្ឋានក្នុងការថតរូបថត និងវីដេអូ 
- មានឆន្ទ:ក្នុងការរៀនសូត្រ 
- មានគំនិតច្នៃប្រឌិត សុជីវធម៌ រួសរាយ អាចបត់បែនបាន និងមានការតាំងចិត្តខ្ពស់ 
សម្រាប់ព័ត៌មានបន្ថែម៖
- Facebook: https://web.facebook.com/breakthroughKH 
- Website: https://www.ruler.community.com/ 
- Website: https://www.breakthroughkh.com 
- Telegram channel: https://t.me/genxtcommunity 
- Email: genxtcommunity@gmail.com 
- Email: breakthroughKH@gmail.com 








Comments