ឱកាសជាយុវជនស្ម័គ្រចិត្តជាមួយចលនាទម្លុះ
- Break Through
- 17 hours ago
- 1 min read
ឱកាសជាយុវជនស្ម័គ្រចិត្តជាមួយចលនាទម្លុះ (សម្រាប់អ្នកនៅភ្នំពេញ)
តើអ្នកចាប់អារម្មណ៍លើការប្រែប្រួលអាកាសធាតុ យេនឌ័រ ការផលិតមាតិកា ឬការរៀបចំកម្មវិធីដែរឬទេ?
ចលនាទម្លុះកំពុងស្វែងរកយុវជនស្ម័គ្រចិត្ត ដែលមាន ភាពសកម្ម ច្នៃប្រឌិត និងមានការតាំងចិត្តខ្ពស់ ដើម្បីចូលរួមអនុវត្តគម្រោងថ្មី ស្តីពីការប្រែប្រួលអាកាសធាតុ និងយេនឌ័រ។
នេះគឺជាឱកាសដ៏ល្អសម្រាប់អ្នកក្នុងការអភិវឌ្ឍជំនាញ បង្កើតទំនាក់ទំនងថ្មីៗ និងរួមចំណែកបង្កើតការផ្លាស់ប្ដូរជាវិជ្ជមានក្នុងសង្គម ជាមួយក្រុមយុវជន ដែលមានគោលបំណងដូចគ្នា។
ហេតុអ្វីត្រូវចូលរួមជាមួយចលនាទម្លុះ?
ជាអ្នកស្ម័គ្រចិត្ត អ្នកនឹងមានឱកាស
អភិវឌ្ឍខ្លួន និងរួមចំណែកជួយសង្គម
ទទួលបានការបណ្ដុះបណ្ដាលជំនាញលើការប្រើប្រាស់បណ្ដាញសង្គម និងកម្មវិធីផ្សេងៗ
បង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ ដែលមានគោលបំណងដូចគ្នា និងអាចផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមក
មានឱកាសរៀនសូត្រពីអ្នកដឹកនាំវ័យក្មេង និងសមាជិកក្រុមការងារស្នូល
ចូលរួមចំណែកក្នុងគម្រោង ដែលចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងយេនឌ័រ
ទទួលបានវិញ្ញាបនបត្រ បន្ទាប់ពីបញ្ចប់គម្រោង។
ប្រសិនបើអ្នកចង់ប្រើសមត្ថភាព និងភាពច្នៃប្រឌិតរបស់អ្នក ដើម្បីរួមចំណែកលើបញ្ហាការប្រែប្រួលអាកាសធាតុ និងយេនឌ័រ សូមកុំខកខានឱកាសនេះ!
លក្ខណសម្បត្តិ និងតម្រូវការទូទៅ៖
មានអាយុយ៉ាងតិច 18 ឆ្នាំ ឬជានិស្សិតចាប់ពីឆ្នាំទី 1 ឡើងទៅ
មាន ឬមិនមានបទពិសោធន៍ និងជំនាញទាក់ទងទៅនឹងតួនាទីដែលបានជ្រើសរើស
មានការតាំងចិត្តខ្ពស់ ក្នុងការបំពេញតួនាទី និងកិច្ចការឱ្យទាន់ពេលវេលា
មានពេលវេលាគ្រប់គ្រាន់ សម្រាប់ចូលរួមក្នុងការងារស្ម័គ្រចិត្ត
អាចចូលរួមការប្រជុំសំខាន់ៗ និងវគ្គបណ្ដុះបណ្ដាលដែលក្រុមការងារផ្ដល់ជូន
មានការគិតវិជ្ជមាន ស្រឡាញ់ការរៀនសូត្របន្ថែម និងមានការតាំងចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ “ទម្លុះ”
មានការយោគយល់ អធ្យាស្រ័យ និងអាចធ្វើការជាក្រុមបានល្អ។
កាលបរិច្ឆេទសំខាន់ៗ៖
បើកទទួលពាក្យ៖ ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦
ប្រកាសលទ្ធផល Shortlist៖ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៦
វគ្គសម្ភាសន៍៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
ប្រកាសលទ្ធផលជាស្ថាពរ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
***បញ្ជាក់៖ ឱកាសនេះ សម្រាប់តែបេក្ខជន នៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ។
ព័ត៌មានលម្អិតពីតួនាទីនីមួយៗ៖
1. ផ្នែកប្រព័ន្ធផ្សព្វផ្សាយ (Social Media Team)៖
អ្នកសរសេរមាតិកា / Content Creator
ចូលរួមបង្កើតកាលវិភាគ / Co-create social media calendar
អ្នករចនាក្រាហ្វិក / Graphic designer
ជំនួយការផ្នែកប្រព័ន្ធផ្សព្វផ្សាយ / Assistant to Social media lead
ទំនួលខុសត្រូវ៖
បង្កើត Posters និងកាត់តវីដេអូ
សរសេរចំណងជើង បង្ហោះ និងកំណត់ពេលវេលាផុសចូលបណ្ដាញសង្គម (FB, IG, Linkedin)
បង្កើតនិងរក្សាទំនាក់ទំនងជាមួយអង្គភាពផ្សេងៗ, influencers, KOLs និងដៃគូសហការប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ
មានភាពសកម្ម សុជីវធម៌ រួសរាយ អាចបត់បែនបាន និងមានការតាំងចិត្តខ្ពស់ ក្នុងការបំពេញការងារទាន់ពេលវេលា
បង្កើតគំនិតសម្រាប់ Tiktok (Create Tik Tok content)
ចេះប្រើ Zoom Meeting / Google meet or កម្មវិធីផ្សេងៗ
តម្រូវការពីបេក្ខជន៖
ចេះប្រើប្រាស់ Canva ឬ Capcut or other tools
មានភាពសកម្ម សុជីវធម៌ រួសរាយ អាចបត់បែនបាន និងមានការតាំងចិត្តខ្ពស់
មានភាពសកម្មនៅលើបណ្ដាញសង្គម
ចេះថតវីដេអូ និងកាត់តវីដេអូ
ចេះបង្កើតទំនាក់ទំនង និងរក្សាទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានល្អ
2. ផ្នែករៀបចំកម្មវិធី (Event Management Team)
ការរៀបចំភស្តុភារ / Logistics arrangement
ផ្នែករៀបចំកម្មវិធី / Event organizers
ទំនួលខុសត្រូវ៖
ចូលរួមបង្កើតផែនការ និងរៀបចំ (ឬទិញ) Logistics
ជួយរៀបចំនិងស្វែងរកទីកន្លែង និងអាហារសម្រន់ សម្រាប់ប្រជុំ និងកម្មវិធីផ្សេងៗ
ជួយរៀបចំអញ្ជើញអ្នកចូលរួម
រៀបចំការចុះឈ្មោះ និងទុកដាក់ឯកសារឱ្យបានល្អ។
តម្រូវការពីបេក្ខជន៖
យល់ខ្លះៗ ពីការរៀបចំផែនការ និងធ្វើរបាយការណ៍ថ្លៃចំណាយ
មានគំនិតច្នៃប្រឌិត សុជីវធម៌ រួសរាយ អាចបត់បែនបាន និងមានការតាំងចិត្តខ្ពស់ ក្នុងការបំពេញការងារទាន់ពេលវេលា
អាចរកទីតាំងល្អ អាហារសម្រន់ក្នុងតម្លៃសមរម្យ
មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន
មានទំនុកចិត្តលើការងាររបស់ខ្លួន
របៀបដាក់ពាក្យ
ប្រសិនបើអ្នកចង់ចូលរួមជាមួយក្រុមយុវជន និងរួមចំណែកក្នុងការងារដ៏មានអត្ថន័យ
សូមដាក់ពាក្យ តាមរយៈ https://forms.gle/iWR24B3WFXuZw3c18
កុំភ្លេចដាក់ពាក្យមុនថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ !
សម្រាប់ព័ត៌មានបន្ថែម៖
Facebook: https://web.facebook.com/breakthroughKH
Website: https://www.breakthroughkh.com
Email: breakthroughKH@gmail.com




Comments