top of page
1.png

ការប្រកួតរូបថត៖
យេនឌ័រ និង អាកាសធាតុ

ចលនាទម្លុះ សហការជាមួយ UN Women ប្រចាំប្រទេសកម្ពុជា ក្រោមកម្មវិធី EmPower បានរៀបចំការប្រកួតរូបថតក្រោមប្រធានបទ៖ យេនឌ័រ និងអាកាសធាតុ សម្រាប់ស្ត្រីវ័យក្មេង និងយុវជនដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ មានអាយុពី ១៦ ដល់ ៣០ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា។

តាមរយៈរូបថត និងការប្រាប់រឿងរ៉ាវ ការប្រកួតនេះ នឹងស្វែងយល់អំពីទំនាក់ទំនងរវាង សមភាពយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ក្នុងគោលបំណងលើកកម្ពស់សំឡេងដែលមិនសូវបានគេលឺ បង្ហាញពីភាពជាអ្នកដឹកនាំរបស់ស្ត្រី និងធ្វើឱ្យការពិតនៃបទពិសោធន៍ជាក់ស្តែង នៃការប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្បាស់។

សូមអានលម្អិត មុនដាក់ពាក្យប្រកួត!

មុនពេលដាក់ពាក្យចូលរួមប្រកួត សូមអានគោលការណ៍ណែនាំនៃការប្រកួត ដោយយកចិត្តទុកដាក់។ ការចែករំលែកបទពិសោធន៍របស់សហគមន៍អ្នក អំពីការប្រែប្រួលអាកាសធាតុ គឺជាការទទួលខុសត្រូវដ៏សំខាន់ ហើយរាល់ស្នាដៃដែលដាក់ចូលរួមទាំងអស់ ត្រូវតែអនុវត្តតាមស្តង់ដាក្រមសីលធម៌ និងបច្ចេកទេសរបស់កម្មវិធី ដើម្បីធានាបាននូវការប្រាប់រឿង ដែលមានយុត្តិធម៌ ការគោរព និងមានតុល្យភាព។

*ស្នាដៃដែលមិនអនុវត្ត តាមគោលការណ៍ណែនាំទាំងនេះ អាចនឹងត្រូវបានដកសិទ្ធិពីការប្រកួតប្រជែង។

Through lens.jpg

កាមេរ៉ារបស់អ្នក! ទស្សនៈរបស់អ្នក! រឿងរ៉ា​វរបស់អ្នក!

bottom of page